Beginner

សំឡេងព្យញ្ជនៈ
ព្យញ្ជនៈ៣៣តួនេះ ចែកចេញសំឡេងជាពីរប្រភេទគឺ អឃោសៈ បានដល់ព្យញ្ជនៈដែលមានសំឡេងតូចស្រួយ មិនលាន់ឮគឹកកង មានដូចជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥តួ )។
ឃោសៈ៖ ពួកព្យញ្ជនៈដែលមានសំឡេងធំគ្រលរ គឹកកង ដូចជា គឃង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈសំឡេងឃោសៈ ប្រទាញស្រៈនិស្ស័យ ឲ្យឮសូរគ្រលរគឹកកងដូចវាដែរ ។
-សូមចង្អុលទៅលើតួអក្សនីមួយៗតាមលំដាប់ពីឆ្វេងទៅស្តាំដើម្បីរៀនអានតាមតួអក្សរ
-សូមចុចទៅលើរូបតួអក្សរនីមួយៗដើម្បីរៀនពីរបៀបនៃការសរសេរអក្សរតាមលំដាប់លំដោយនិងអាចអានតាមការបញ្ចេញសម្លេងនៃតួអក្សរទាំងនោះ។

ព្យញ្ជនៈគូ
នៅក្នុងតួព្យញ្ជនៈទាំង ៣៣ តួ ក្នុងវគ្គនីមួយៗ តែងតែមានព្យញ្ជនៈជាគូនឹងគ្នា ដែលមួយមានសំឡេង អឃោសៈ ហើយមួយទៀតមានសំឡេងឃោសៈ គឺ ៖
ក/ ផ្នែកអឃោសៈ ៖ ក គូនឹង ខ; ច គូនឹង ឆ; ដ គូនឹង ឋ; ត គូនឹង ថ ។
ខ/ ផ្នែកឃោសៈ ៖ គ គូនឹង ឃ; ជ គូនឹង ឈ; ទ គូនឹង ធ; ព គូនិង ភ ។
ចំពោះព្យញ្ជនៈសេសគូ នៅចុងវគ្គទាំង ៥ មាន ង, ញ, ណ, ន, ម និងព្យញ្ជនៈសេសវគ្គទាំង៨តួ មាន ៖ យ រ ល វ ស ហ ឡ អ នោះពុំមានគូទេ។

អំពីវគ្គ
១-វគ្គ (ក) កខគឃង
២-វគ្គ (ច) ចឆជឈញ
៣-វគ្គ (ដ) ដឋឌឍណ ៤-វគ្គ (ត) តថទធន
៥-វគ្គ (ប) បផពភម
ឯតួអក្សរទាំង៨តួដែលសល់ពីវគ្គទាំង៥ខាងដើមនោះ លោកហៅថា សេសវគ្គ បានដល់៖ យ រ ល វ ស ហ ឡ អ ។

Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor
Letter Kor

Copyright © 2019 by Learn Khmer Online. All rights reserved.

Follow us arrow arrow up